គាត់គឺជាជនជាតិម៉ាឡេស៊ីឈ្មោះលាវ ឃើហ្វា ជាអ្នកដឹកនាំរឿងភាពយន្ត
គាត់ធ្លាប់ទទួលបានពានរង្វាន់《មាសប្រមូលផល》ជាមហោស្រពភាពយន្តធំៗទាំងក្នុងនឹងក្រៅប្រទេស
ព្រមទាំងចូលរួមសាលាភាពយន្តសេះមាស ដើម្បីហាត់រៀនអំពីរបៀបថតរឿងតាមអ្នកដឹកនាំរឿងលោក ហូរ ស៊ាវស៊ាន
ចាប់ពីឆ្នាំ2008មកគាត់ធ្លាប់បានដឹកនាំរឿងភាពយន្តដូចជា ឆ្នាំ2008《កណ្តុរ》
នៅឆ្នាំ2009《ស្នេហានៅតំបន់ព្រំដែនព្រៃឈើ》 ឆ្នាំ2012《ផ្ការីកនៅរាត្រីយប់》
ឆ្នាំ2012《ទឹកភ្លៀងធ្លាក់នៅផ្ទះអ្នកណា》 នឹងឆ្នាំ2013《យើងទៅមើលសមុទ្រជាមួយគ្នា》 ជាដើម៕
លោកលាវ ឃើហ្វា មានស្រុកកំណើតនៅBahruប្រទេសម៉ាឡេស៊ីគឺជាទីក្រុងមួយដែលកំពុងរីកចំរើន
មានពលករជនជាតិទ្វិបអាស៊ីអាគ្នេយ៍ជាច្រើនដែលទៅរកការងារនៅទីនោះដូច្នេះគាត់ក៍ធ្លាប់រស់នៅជាមួយពលករ
ចំណាកស្រុកដែលមានរូបរាងចម្រុះគ្នាតាំងពីតូច។ក្រោយមកគាត់ក៍ទៅបំពេញសិក្សានៅប្រទេសសឹង្ហបុរីដើម្បីស
ម្រេចសុបិន្តជាអ្នកដឹកនាំរឿងភាពយន្តគាត់ក៍ចូលរៀនសាលាមហាវិទ្យាលយ័ផ្នែកសិល្បៈដែលជាសាលាឯកជននៅ
តៃវ៉ាន់៕
គាត់បង្ហាញនូវជ្រុងជ្រួយល្អរបស់សហពន្ធ័ជនបរទេស
ហើយយកចិត្តទុកដាក់បញ្ហាដែលកើតឡើងនៅតៃវ៉ាន់។ដោយសារតែគាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍នៅប្រទេសម៉ាឡេស៊ី
សឹង្ហបុរីនឹងតៃវ៉ាន់ព្រមទាំងធ្លាប់រួមរស់ជាមួយណលករជនបរទេសតាំងពីខ្លួននៅតូចៗ ដូច្នេះគាត់ដឹកនាំរឿង
《ភ្លៀងធ្លាក់នៅផ្ទះអ្នកណា》នឹងរឿង《យើងទៅមើលសមុទ្រជាមួយគ្នា》
ភាពយន្តទាំងពីរនេះបានបង្កប់នូវប្រវត្តិដែលពាក់ពាន់ក្នុងជីវភាពរស់នៅកន្លងមកនេះ។
រឿង《ភ្លៀងធ្លាក់នៅផ្ទះអ្នកណា》 គឺនិយាយពីប្រវត្តិនារីជនជាតិហ្វីលីពីនម្នាក់ដែលមកធ្វើការនៅតៃវ៉ាន់
ឯរឿង《យើងទោមើលសមុទ្រជាមួយគ្នា》គឺនិយាយពីបញ្ហាដែលពាក់ពាន់កូនចៅសហពន្ធ័ជនបរទេសជំនាន់ក្រោយដែល
ត្រូវគេទទួលស្គាល់ ក្នុងរឿងទាំងនេះសុទ្ធតែបង្ហាញនូវគំនិតនឹងប្រធានបទរបស់លោក លាវ
ឃើហ្វាទៅលើពលករជនបរទេសនឹងសហពន្ធ័ជនបរទេស។លោកលាវ
ឃើហ្វាគិតថាៈបញ្ហារបស់សហពន្ធ័ជនបរទេសមានកើតឡើងទូទាំងពិភពលោក
ដូច្នេះគាត់ចង់យកបទពិសោធន៍របស់ខ្លួនផ្ទាល់ ដើម្បីជ្រាបយកកាន់តែជ្រៅនៅពេលដែលយើងជួបប្រទះជំនួនប្រជាជនចម្រុះ
ថាតើពួកយើងយកអារម្មណ៍យ៉ាងដូចម៉្តេចទៅប្រឈមនិងបញ្ហានេះ៕
ស្ថានភាពរបស់ពលករអន្តរជាតិនឹងការនឹករលឹកស្រុក
ចំពោះពលករអន្តរជាតិ គាត់គិតថាៈ ថ្វីត្បិតប្រទេសនិមួយៗមានស្ថានភាពខុសគ្នា ប៉ុន្តែចិត្តមនុស្សនិមួយៗគឺដូចគ្នា
និយាយឱ្យដល់ទៅគឺ ពេលណាអ្នកចេញទៅធ្វើការនៅក្រៅប្រទេស
វាមិនមែនបែងចែកការងារខ្លួនមានថានៈទាបឫខ្ពស់ឬជាជនជាតិណានោះទេ គឺក្នុងចិត្តនឹកស្រុកកំណើតដូចគ្នា៕
គាត់យោងតាមបទពិសោធន៍របស់ខ្លួនសង្ខេបអារម្មណ៍គ្រប់យ៉ាងក្នុងជីវភាពរស់នៅក្រៅប្រទេស។គាត់មានប្រសាន៌ថាៈចាកចេ
ញពីស្រុកកំណើតយូរហើយឆ្ងាយ ពេលខ្លះមាតុភូមិដ៍ស្រស់ស្អាតនៅក្នុងដួងចិត្តយើង
តែក្រោយពេលយើងត្រឡប់ទៅស្រុកវិញ វាប្រហែលជាកែប្រែមិនដូចដើមឡើយ ឫក៍ថាមាតុភូមិដែលយើងនឹកស្រណោះនោះ
វាប្រហែលជាមិននៅលើតំបន់ណាមួយក្នុងពិភពលោកក៍ថាបាន ប៉ុន្តែបើអ្នកយល់ស្របថា
「តំបន់ដែលស្វែងរកមិនឃើញ」 ថ្វីត្បិតតែវាអណ្តែតអណ្តូងពិតមែន តែវានិងអាចប្រមូលផ្តុំក្នុងស្មារតីយើងជានិច្ច។
ពិតហើយ គាត់ក៍ដឹងដែរថា ពលករជនបរទេសថ្មី រឺសហពន្ធ័ជនបរទេសពួកគេខ្លះគឺដើម្បីការងារ
ខ្លះដើម្បីការសិក្សានឹងខ្លះទៀតដើម្បីការងារខ្សែភាពយន្ត ដែលត្រូវទាញយកការបំផុសគំនិតផ្លែកគ្នា
ហើយពលករដែលធ្វើការនៅក្រៅប្រទេសមានបែងចែកកអាវខៀវនឹងកអាវស
ដូច្នេះបញ្ហាសហពន្ធ័ជនបរទេសនឹងពលករជនបរទេស វាមិនគ្រាន់តែជាមនុស្សកម្រិតក្រោមក្នុងសង្គមនោះទេ
នៅរួមមានកម្រិតផ្សេងៗជាច្រើនទៀត ពួកគេក៍អាចរស់នៅក្នុងជីវភាពដូចអ្នកដ៍ទៃបានដែរ ពីព្រោះលោកលាវ
ឃើហ្វាគិតថាៈ មិនចាំបាច់ទុកក្រុមពលករជនបរទេសជាជនដែលត្រូវយកចិត្តទុកដាក់នោះទេ
តែត្រូវទុកពួកគេជាម៉្តាយសំឡាញ់ឫជាកូនសំឡាញ់របស់អ្នកដ៍ទៃ៕
ម្យ៉ាងទៀតអ្នកស្រីឈិន ជីងលានដែលជាអ្នកច្នៃប្រឌិតរឿងបានមានប្រសាសន៍ថាៈ
គាត់បានឃើញពត៌មាននៅលើទស្សនាវដ្តីជាច្រើនដែលពលករប្រឈមទៅលើស្ថានភាពលំបាក
ប្រៀបដូចជាធ្វើការហួសម៉ោង សិទ្ធិមនុស្ស នឹងសាសនាជាដើម
ហើយក៍មានសំណុំរឿងដូចជាណលករទ្រាំមិនបាននូវការគៀបសង្កត់ក៍រត់ចេញដែលត្រូវបានប៉ូលីសដេញចាប់
ទីបំផុតក៍ឡើងជញ្ជាំងលោតពីលើផ្ទះ មានរបួសរឺក៍ស្លាប់តែម្តង។
លោកលាវ ឃើហ្វាក៍បាននិយាយថាៈ
គាត់ធ្លាប់បានឃើញផ្ទាល់ភ្នែកក្នុងស្ថានភាពដែលប៉ូលីសដេញចាប់ពលករមិនស្របច្បាប់
ពេលនោះមានពលករខ្លះមិនគិតពីជីវិតគ្រោះថ្នាក់របស់ខ្លួនក៍លោតចូលក្នុងបណ្លាយទឹក
គាត់ថាប៉ូលីសដេញចាប់ពលករជនបរទេសទាំងនេះប្រៀបដូចជាដេញចាប់ឆ្កែដែលគ្មានម្ចាស់អញ្ចឹង
ពេលនោះគួរឱ្យតក់ស្លត់ណាស់ ដូច្នេះគាត់ចេះតែគិតថា
ហេតុអ្វីក៍ពលករជនបរទេសត្រូវរស់នៅប្រៀបដូចជាឆ្កែគ្មានម្ចាស់បែបនេះ?
ការទទួលស្គាល់កូនចៅជំនាន់ក្រោយរបស់សហពន្ធ័ជនបរទេសគឺជាការតភភ្ជាប់មួយមិនមែនជាស្ថានភាពលំបាកនោះទេ
លោកលាវ ឃើហ្វា បាននិយាយថាៈ
ការទទួលស្គាល់កូនចៅជំនាន់ក្រោយរបស់សហពន្ធ័ជនបរទេសមិនមែនជាស្ថានភាពលំបាកនោះទេ។「រៀនយល់ពីខ្លួនបន្តិចម្តងៗ」
មិនត្រឹមតែជាបញ្ហាលំបាករបស់កូនចៅសហពន្ធ័ជនបរទេសនោះទេ
នេះជាបញ្ហាដែលមនុស្សគ្រប់គ្នាតែងតែស្វែងរកថានៈនឹងការទទួលស្គាល់នៅលើសង្គម់នេះ
ហើយក៍ហាត់រៀនឱ្យយល់ថាខ្លួនជាអ្នកណា
ក៍ប៉ុន្តែកូនចៅរបស់សហពន្ធ័ជនបរទេសយូរនិងឆាប់ពួកគេត្រូវប្រឈមនូវបញ្ហាដែលទទួលឫមិនទទួលស្គាល់នៅក្នុងសង្គម។
ប៉ុន្តែផ្ទុយមកវិញ លោកលាវ ឃើហ្វា បានគិតថាៈ សហពន្ធ័ជនបរទេសត្រូវបានគេទទួលស្គាល់គឺជាបញ្ហាឧត្តមភាពមួយ
ពីព្រោះពួកគេកាតន់តែវេទយិតភាពទៅលើរឿងជុំវិញខ្លួនរឺការរួបរួមរវាងមនុស្សនឹងមនុស្ស។ថ្វីត្បិតពួកគេឆ្លងកាត់ការរៀនសូត្រ
នឹងការបន្សាំក្នុងជីវភាពរស់នៅមានការលំបាកជាងជនជាតិដើមមែន ប៉ុន្តែប្រសិនបើឆ្លងផុតនូវឧបសគ្គទាំងនេះ
ពួកគេនឹងកាន់តែមានមានទស្សនវិស្ស័អន្តរជាតិនឹងមានចិត្តចង់ស៊ើបអង្កេតជាងជនជាតិដើមទៅទៀត៕
ការចងចាំបន្ទះចម្លាក់នឹងភាពលំអៀងរបស់ពលករអន្តរជាតិ
នៅក្រោមនិន្នាការសកលលោកនេះ ពលករជនបរទេសគឺជាបាតុភូតអន្តរជាតិ
ដូច្នេះការរើសអើងនឹងលំអៀងក៍មានគ្រប់ទីកន្លែងដែរ។លោក លាវ ឃើហ្វាបានបង្ហាញថាៈ
នៅតំបន់សេះស្តារពួកគេរើសអើងពលករជនបរទេសគឺដោយសារភាសារ
ពួកគេកិតថាពលករដែលចេះភាសារអង់គ្លេសគឺជាអ្នកពូកែ ហើយក៍គិតថាៈ ពលករជនជាតិម៉ាឡេស៊ីមានកម្រិតទាប
ប៉ុន្តែជិត១០ឆ្នាំមកនេះពលករនឹងសហពន្ធ័ជនជាតិចិនដីគោកបានកើនឡើងកាន់តែច្រើន
នេះជាការគំរាមដល់ជនជាតិសឹង្ហបុរីក្នុងឱកាសស្វែងរកការងារ
ឥឡូវនេះទើបមានអារម្មណ៍ថាជនជាតិម៉ាឡេស៊ីមានភាពជិតស្និទ្ធជាង ។នេះហើយគឺដោយសារវប្បធម៌នឹងទំនៀមទំលាប់
ធ្វើឱ្យភាគីម្ខាងអាចកែប្រែបាន។ចាប់តាំងពីប្រវត្តិដើមមក
មនុស្សយើងតែងតែទំលាប់ប្រើភាពលំអៀងជាស្លាកចំណាំទៅលើជនបរទេស ដូច្នេះការរើសអើងគ្រាន់តែជាប្រអប់ស៊ុមមួយ
ដែលតាមតែអ្នកប្រើវានៅលើមនុស្សប្រភេទណា៕
តៃវ៉ាន់ប្រៀបដូចជាផ្ទះមួយ
គាត់គិតថាៈ បើប្រៀបធៀបជាមួយតំបន់សេះស្តារ សហពន្ធ័ជនបរទេសនៅតៃវ៉ាន់មានសិទ្ធិស្ថេរភាពជាង
ពួកគេអាចទាមទាសិទ្ធិនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអាចជួបជុំគ្នា រឺដើរទេសចរណ៍ជាដើម
សិទ្ធិទាំងនេះបើនៅតំបន់សេះស្តារមិនសូវមានទេ។គាត់ក៍បានឃើញសហគមន៍តៃវ៉ាន់បានអញ្ជើញសហពន្ធ័ជនបរទេសជាបុក្គ
លិកគ្រប់គ្រងអំពីការស៊ើបសួរ ឱ្យសហពន្ធ័ជនបរទេសមកដោះស្រាយនូវជនបរទេសដូចគ្នា នេះជាវិធិដ៍ល្អមួយ
ពីព្រោះអ្នកដែលមានអារម្មណ៍នឹងចេះភាសារដូចគ្នាទើបអាចជួយជ្រោងជ្រែងគ្នាបាន។
លោកលាវ ឃើហ្វា ធ្លាប់បានរស់នៅ៣ប្រទេស កាត់ក៍មានផ្ទះ៣ដែរ។គាត់និយាយថាៈ ផ្ទះគឺបានមកពីការកសាង
ហើយក៍ដោយសារចូលចិត្តទឹកដីនោះ ទើបមានចិត្តចង់កសាងផ្ទះនៅទីនោះ ឯជនជាតិតៃវ៉ាន់មានចិត្តចង់ជួយគ្នា
ចិត្តស្នាហាកក់ក្តៅណាស់ ធ្វើឱ្យគាត់មានចិត្តចង់កសាងផ្ទះនៅទឹកដីតៃវ៉ាន់
នេះក៍ជាមូលហេតុដែលជនបរទេសជាច្រើនចូលចិត្តទឹកដីតៃវ៉ាន់ដែរ៕