បុណ្យសំពះព្រះខែគឺជាបុណ្យប្រពៃណីជនជាតិចិន បុណ្យនេះក្រៅពីបរិភោគនំសំពះព្រះខែនឹងក្រូច
ព្រមទាំងមើលព្រះចន្ទ័ពេញលេញ ផ្ទឹមនិងនេះដែរក៍ជាពេលវេលាមួយសម្រាប់ក្រុមគ្រួសារជួយជុំគ្នាដែរ៕
ប្រវត្តិសាស្ត្រនៃបុណ្យសំពះព្រះខែ
ពាក្យថាបុណ្យសំពះព្រះខែ គឺមាននៅប្រវត្តិនៃប្រទេសចិន ដែលបានចេញនៅក្នុងសៀវភៅបុរាណ 《ចូវ
លី》សៀវភៅនេះស្តីពីកំណត់ត្រាលំដាប់មហារាជវង្សចូវ
នឹងការគោរពតាមលំដាប់វប្បធម៌ព្រមទាំងជាកាតព្វកិច្ចផ្លូវការរបស់ក្រុមមន្ត្រី
ប៉ុន្តែក្នុងសៀវភៅនេះមិនមានបញ្ជាក់ថាក្នុងខែ8ថ្ងាំប៉ុន្មានទេ ហើយក៍មានអ្នកវិទ្យាសាស្ត្រខ្លះគិតថា
បុណ្យសំពះព្រះខែគឺជារដូវដែលប្រមូលលទ្ធផលនៅជំនាន់បុរាណ ពីព្រោះប្រតិទិនព្រះចន្ទខែ8គឺជារដូវប្រមូលផល
ដូច្នេះពួកកសិករនិងសែនម្ចាស់ទឹកម្ចាស់ដី៕
រហូតដល់ប្រវត្តិ ថាំង ទើបបុណ្យសំពះព្រះខែបានក្លាយជាថ្ងៃបុណ្យកំណត់មួយ ហើយមានជំនឿរឿងប្រវត្តិមួយថាៈអាង
គួយហ្វីបានសុបិន្តហោះហើរលើព្រះចន្ទ័។មកដល់ប្រវត្តិមហារាជវង្ស
សុងបុណ្យសំពះព្រះខែនេះក៍បានចាប់ផ្តើមរីកស្គុះស្គាយនៅលើពិភពមនុស្ស ។ពេលមកដល់ប្រវត្តិ មីង នឹងប្រវត្តិ
ឈីងបុណ្យសំពះព្រះខែនេះក៍ក្លាយជាបុណ្យដ៍មានសារៈសំខាន់មួយក្នុងចំណោមបុណ្យបុរាណ
ប្រៀបដូចជាបុណ្យទិវាចូលឆ្នាំថ្មីអញ្ចឹងដែរ៕
រឿងព្រេងបុរាណនៃបុណ្យសំពះព្រះខែ
រឿងព្រេងបុរាណដែលស្តីពីបុណ្យសំពះព្រះខែ ដែលគេស្គាល់បំផុតនោះគឺ ព្រះចន្ទ័មូល ដែលស្តីពីអ្នកកាប់ឈើលោកអ៊ូ
កាំងងើបបះបោះប្រឆាំងនឹងព្រះអង្គម្ចាស់ព្រះមហាក្សត្រ ជូ អ៊ានចាំង នៅជំនាន់ មីង៕
រឿងព្រេងបុរាណទី១នៃបុណ្យសំពះព្រះខែគឺ ព្រះចន្ទ័មូល
នៅជំនាន់ដើមមានបុរសក្លាហានម្នាក់ឈ្មោះ ហូវ អ៊ី គាត់មានកម្លាំងធំធេងគ្មានផ្ទឹម
គាត់ប្រើធ្នូបាញ់ធ្លាក់ព្រះអាទិត្យចំនួន៩ ហើយក៍ក្លាយជាសំណប់ចិត្តនៅលើពិភពមនុស្ស
ហើយគាត់ក៍រៀបការជាមួយភរិយាដ៍មានសម្រស់ស្អាត ដែលមានឈ្មោះថា ឆាំង អឺរ។ក្រោយមកមានថ្ងៃមួយហូវ អ៊ី
ទទួលបានថ្នាំដែលថែរក្សាសម្រស់ជាអមត គាត់ក៍ប្រគល់ថ្នាំនេះទៅឱ្យភរិយាគាត់ទុក។មានថ្ងៃមួយ ហូវ អ៊ីរ
បានចេញទៅបាញ់សត្វ ក៍មានចោរប្លន់យកអាវុតមកគំរៀមគំហែងឱ្យ ឆាំង អឺប្រគល់ថ្នាំនោះទៅពួកគេ នៅពេលឆាំង អឺរ
មានភាពតក់ស្លត់ក៍យកថ្នាំនោះទៅលេប ក្រោយមកក៍បានហោះហើរទៅដល់ព្រះចន្ទ័។ក្រោយពេល ហូវ អ៊ី
ត្រឡប់មកវិញមានចិត្តឈឺចាប់សោកស្តាយ ហើយនឹកភរិយាគាត់ ទីបំផុតក៍អ៊ុចធូប ថ្វាយជូនដល់ ឆាំង
អឺរដែលនៅលើព្រះចន្ទ័៕
រឿងព្រេងបុរាណទី២នៃបុណ្យសំពះព្រះខែគឺ អ្នកកាប់ឈើលោក អ៊ូ កាំង
អ៊ូ កាំង គឺជាព្រះនៃស្ថានសួគ៌ម្នាក់ គាត់ចៃដន្យបានឃើញ ឆាំង អឺរដ៍មានសម្រស់ស្រស់ស្អាត
ហើយក៍ត្រូវស្នេហ៍គាត់តែម្តង តែដោយសារគាត់ជាព្រះមិនអាចមានស្នេហាបាន អ៊ូ កាំងភយ័ខ្លាចតែក៍ចង់បានក្តីស្នេហ៍ពី
ឆាំង អឺរ ដូចនេះហើយ អ៊ូ កាំងឧស្សាហ៍អង្គុយនៅវិមានព្រះចន្ទ័ពេញមួយថ្ងៃ ទីបំផុតគាត់ធ្វេសប្រហែសទៅលើភារកិច្ចគាត់
ក៍ត្រូវបានអធិរាជបញ្ជូនទៅធ្វើជាកម្មករ។នៅមុខវិមានព្រះចន្ទ័មានដើមឈើមួយ ធ្លាប់បានគេកាប់
ប៉ុន្តែស្នាមកន្លែងដែលគេកាប់នោះក៍បានរួមជិតគ្នាវិញ រឿងព្រេងនេះក៍បានផ្សព្វផ្សាយថា អ្នកដែលកាប់ដើមឈើនោះគឺលោក
អ៊ូ កាំង៕
រឿងព្រេងបុរាណទី៣នៃបុណ្យសំពះព្រះខែគឺ លោក ជូ អ៊ានចាំងបានងើបប្រឆាំង
បុណ្យសំពះព្រះខែបរិភោគនំ គឺចាប់ផ្តើមពីរាជវង្ស យន់។ពេលនោះនៅក្រោមការដឹកនាំរបស់រាជវង្ស យន់
ពេលនោះប្រជាពលរដ្ឋលះបង់ជីវិតដើម្បីងើបប្រឆាំងជាមួយអ្នកដឹកនាំក្នុងរាជវង្ស យន់នេះ។ក្នុងចំណោមនោះមានលោក ជូ
អ៊ានចាំងបានមានគំនិតថាត្រូវប្រមូលឥទ្ធិពលកម្លាំងទើបបានជយ័ជំនៈ ប ប៉ុន្តែពេលនោះរដ្ឋាភិបាលតាមដានដ៍ល្អិតល្អន់
ការផ្សព្វផ្សាយពត៌មាននេះមានការលំបាកខ្លាំងណាស់។ក្រោយមកមេកងទព័របស់ ជូ អ៊ាន ចាំងក៍ផ្តល់យោបលថាៈ
យកក្រដាស់ដែលប្រកាសងើបប្រឆាំងនៅខែ៨ថ្ងៃ១៥រោចនេះ បង្កប់ក្នុងនំ
បន្ទាប់មកឱ្យគេបញ្ជូនទៅកងទព័ដែលងើបបះបោះប្រឆាំងនៅគ្រប់ទីកន្លែង។ដល់រាត្រីខែ៨ថ្ងៃ១៥រោច
ពេលនោះកងទព័គ្រប់ទីកន្លែងបញ្ចេញឥទ្ធិពលកម្លាំងស្របគ្នា ប្រាកដជាអាចសម្រុកចូលក្នុងមហារាជវង្សយន់បាន ឯលោក
ជូ អ៊ាន ចាំងក៍ធ្វើដំរាប់តាម ក៍ដាក់បញ្ជាយកគំរោងការណ៍សម្ងាត់នេះផ្ញើរទៅតាមនំចំណីដែលអបអរបុណ្យសំពះព្រះខែនេះ
ដូច្នេះហើយទើបមនុស្សទូទៅចាប់ផ្តើមនិយមបរិភោគនំសំពះព្រះខែនេះ៕
បុណ្យសំពះព្រះខែគ្រប់តំបន់អាស៊ី
នៅតំបន់អាស៊ីក៍បានឆ្លងកាត់តាមវប្បធម៌ចិន រួមមានប្រទេសជប៉ុន វៀតណាម
កូរ៉េជាដើមពួកគេសុទ្ធតែមានកម្មវិធីបុណ្យសំពះព្រះខែ៕
បុណ្យសំពះព្រះខែនៅតៃវ៉ាន់
បុណ្យសំពះព្រះខែគឺជាបុណ្យមួយដ៍ធំក្នុងចំណោមបុណ្យសំខាន់ទាំងបី ទូទាំងប្រទេសត្រូវឈប់សម្រាក១ថ្ងៃ
ឯវត្ថុអបអរសាទរបុណ្យនេះគឺនំចំណីនឹងក្រូច
មានអ្នកខ្លះក៍ប្រឡប់ទៅជូបជុំញាតិមិត្តវិញ។ឯម្យ៉ាងទៀតដោយសារជីវភាពរស់នៅបានល្អប្រសើរ
ហើយឆ្លងកាត់តាមជនអឺរ៉ុបពួកគេក៍មានកម្មវិធីដុតសាច់នៅក្នុងបុណ្យសំពះព្រះខែនេះ៕
បុណ្យសំពះព្រះខែនៅប្រទេសកូរ៉េ
នៅប្រទេសកូរ៉េបានដាក់ឈ្មោះបុណ្យនេះថា
「រាត្រីថ្ងៃចូលសរទរដូវ」នៅប្រវត្តិដើមបុណ្យនេះគឺបុណ្យដែលឆេងមេងនឹងសែនជីដូនជីតា
តែឥឡូវនេះគឺជាបុណ្យដ៍ធំមួយនៅប្រទេសកូរ៉េហើយត្រូវឈប់សម្រាក៣ថ្ងៃ ប្រជាពលរដ្ឋក៍ត្រឡប់ទៅជូបជុំញាតិមិត្តរបស់ខ្លួន
ឯអ្នកលក់ដូរវិញត្រូវបន្ថយតំលៃដើម្បីទាក់ទាញចិត្តភ្ញៀវចូលទិញជារង្វាន់សម្រាប់ជូនញាតិមិត្ត។បុណ្យសំពះព្រះខែនៅប្រទេ
សកូរ៉េនេះ បើប្រើជាអង់គ្លេសវិញ គឺហៅថា 「បុណ្យអរព្រះគុណ(Korean Thanksgiving Day)」
បុណ្យសំពះព្រះខែនៅប្រទេសវៀតណាម
នៅវៀតណាមពួកគេធ្វើបុណ្យសំពះព្រះខែនៅខែ៨ថ្ងៃ១៥រោច មានអ្នកខ្លះហៅបុណ្យនេះថា
បុណ្យមើលព្រះចន្ទ័។បុណ្យសំពះព្រះខែនេះក៍ផ្ទឹមជាមួយបុណ្យកុមារដែរ។ក្នុងរាត្រីនោះ
កុមារទាំងអស់គ្នាស្តាប់រឿងព្រេងដែលស្តីពីប្រវត្តិ អាគួយនឹងមើលសម្តែងរបាំសត្វតោ
ព្រមទាំងយកចង្កៀមគោមរូបត្រីកាបដើរដង្ហែរ ប្រាថ្នាពេលធំឡើងអាច 「លោតស្ទុះទៅកាន់ភាពជោគជយ័」
បុណ្យសំពះព្រះខែនៅប្រទេសជប៉ុន
វប្បធម៌បុរាណនៅប្រទេសជប៉ុន បានដាក់ឈ្មោះបុណ្យសំពះព្រះខែនេះថា ជាថ្ងៃ១៥រោច
ជនជាតិចិនបរិភោគនំសំពះព្រះខែ តែជនជាតិជប៉ុនគេបរិភោគនំប៉ាវអង្ករ ដូច្នេះពួកគេក៍ហៅបុណ្យនេះថា
「រាត្រីនំប៉ាវអង្ករ」។ដូចនេះហើយនៅពេលរដូវរំហើយគឺជារដូវប្រមូលផល ដើម្បីអរព្រះគុណរុក្ខជាតិធម្មជាតិទាំងនេះ
ពួគគេក៍រៀបចំកម្មវិធីគ្រប់បែបយ៉ាងមកអបអរសាទរនៃទឹកចិត្តថ្លែងអំណរគុណរបស់ពួកគេ។ម្យ៉ាងទៀតជនជាតិជប៉ុនក៍មើល
ព្រះចន្ទ័ដែរ ដូច្នេះពួកគេក៍ហៅឈ្មោះបុណ្យនេះថា 「ព្រះចន្ទ័មូល」។
បុណ្យសំពះព្រះខែគឺជាបុណ្យមួយដែលសំខាន់សម្រាប់គ្រប់ប្រទេសអាស៊ី បុណ្យនេះក្រៅពីមើលព្រះចន្ទ័
បរិភោគនំចំណីនឹងគ្រួសារជួបជុំគ្នាដោយធ្វើតាមវប្បធម៌រៀងៗខ្លួន ។ចាប់ពីបុរាណរហូតដល់ឥឡូវនេះ
បុណ្យនេះបានបង្ហាញចេញនូវវត្ថុ
សិល្បៈជាច្រើន ប្រៀបដូចជាគូគំនូរ អានកំណាព្យជាដើម បើពិនិត្យមើលឱ្យច្បាស់ទៅអាចឃើញថាៈ
តាមពិតបុណ្យសំពះព្រះខែក្រៅពីរួមបញ្ចូលប្រាជ្ញានឹងទឹកញើសរបស់ប្រវត្តិចិន
ផ្ទឹមនិងនេះដែរពេលបរិភោគនំចំណីនឹងដុតសាច់ក៍រំលឹកដល់ស្រុកចំងាយដែរ នេះបាននយ័ថា ពេលសម្លឹងមើលព្រះចន្ទ័
ផ្ទឹមនិងនេះក៍ត្រូវ「អោនក្បាលនឹករលឹកដល់ស្រុកកំណើតដែរ」