ផ្ទៃកិច្ចការជនបរទេសរៀបចំកម្មវិធីបុណ្យសំពះព្រះខែ ដោយចំរុះពណ៌មានអាហារនឹងល្បែងលេងគួរឱ្យទាក់ទាញចិត្ត

ផ្នែកកិច្ចការជនបរទេសបានរួមកម្លាំងជាមួយក្រុមការិយាលយ័ពលកម្ម
រៀបចំកម្មវិធីផលប្រយោជន៍បុណ្យសំពះព្រះខែនៅថ្ងៃ៣០ខែសីហានេះ
បើកឆាកដំបូងមានគ្រូរបាំនឹងសហពន្ធ័ជនបរទេស៦នាក់នាំមកនូវរបាំដែលមានឈ្មោះថា「របាំព្រះចន្ទ័អបអរបុណ្យសំពះ
ព្រះខែ」បន្ទាប់មកក៍នាំមកនូវសម្តែងការព្យាករកម្ពស់
កម្មវិធីលើកនេះបានកសាងលោកខែធំហើយមូលដ៍អង្កត់ផ្ចិតដែលមានកម្ពស់៣ម៉ែត្រ
យោងតាមសម្លេងតន្ត្រីលើវេទិកានេះនិងអាចដង្កើនឆ្ពោះទៅលើអាកាសខាងលើ
ឯការព្យាករបានបាញ់ឆ្ពោះទោលើលោកខែបង្ហាញចេញនូវទន្សាយនឹងព្រះចន្ទ័
ឯផ្នែកកិច្ចការជនបរទេសបានបង្ហាញនិមិត្តរូបនៃសហពន្ធ័ជនបរទេសគ្រប់ប្រទេស ជាស្មារតីនិមិត្តសញ្ញាដែលហៅថា
「មូលដ្ឋានផ្គុំគ្រប់តំបន់」៕

ស្មារតីផ្សព្វផ្សាយអំពី「ការប្រឆាំងនិងកម្មករមិនស្របច្បាប់」នៅលើវេទិកា

កម្មវិធីលើកនេះក្រៅពីអបអរបុណ្យសំពះលោកខែ
ក្រុមការិយាលយ័ពលកម្មនៅក្រុងតៃប៉ិៈក៍បានយកឧកាសនេះធ្វើជាការផ្សព្វផ្សាយអំពីការ「ទទួលយកពលករស្របច្បាប់ជ
នបរទេស」។ក្រោយពីការសម្តែងការព្យាករចប់ហើយ ក៍ប្តូរអ្នកសម្តែងដែលមានសម្លៀកបំពាក់LEDទៅសម្តែងម្តង
រាំបានពាក់កណ្តាលក៍មានមនុស្សយន្តដែលស្លៀកពាក់អាវLEDបានបង្ហាញខ្លួនចេញមក
ហើយយកដាវចង្អុលទៅលើដៃអ្នកដែលកំពុងសម្តែងនៅលើឆាកដែលមានយ័ថាពលករមិនស្របច្បាប់
នេះជាប្រយោជន៍នៃការផ្សព្វផ្សាយអំពីការ「ទទួលពលកម្មជនបរទេសដែលស្របច្បាប់」
ដែលផ្នែកកិច្ចការជនបរទេសរួមកម្លាំងជាមួយការិយាលយ័ក្រុមពលកម្ម
កសាងនិងកែប្រែទីក្រុងតៃប៉ិៈដែលឆ្លងកាត់ពីក្រុមទូទៅឱ្យក្លាយជាទីក្រុងដែលមានសុភមង្គលល្អប្រសើរ៕

ស្មារតីនៃមរតក「គំរោងការណ៍ភ្លើងពិល」

មនុស្សយន្តចាប់ភពជាជនយុត្តិធម៌ ការពារពិភពលោក ឯជំពោះសហពន្ធ័ជនបរទេសវិញ
គិតថាផ្នែកកិច្ចការជនបរទេសប្រៀបដូចជាមនុស្សយន្តដែលការពារកូនចៅនឹងជីវភាពរបស់ពួកគាត់។ក្រោយពីមនុស្សយន្តស
ម្តែងចប់ហើយ ក៍នាំពួកសហពន្ធ័ជនបរទេសនឹងកូនចៅរបស់ពួកគេច្រៀងផងរាំផង បន្ទាប់មកបញ្ចេញភ្លើងពិល
ឯកុមារក៍យកភ្លើងពិលដែលបង្ហាញនូវនិមិត្តរូបជាស្មារតីនៃ「គំរោងការណ៍ភ្លើងពិលចំពោះសហពន្ធ័ជនបរទេសទូទាំងប្រទេ
ស」 ហើយស្មារតីមួយនេះនិងអាចក្លាយជាមរតកដែលបន្តទៅមុខជារៀងរហូតទៅ៕

នាយកប្រធានផ្នែកកិច្ចការជនបរទេសលោក ម៉ ធានហ៊ូបានមានប្រសាសន៍ថាៈ
សហពន្ធ័ជនបរទេសដែលចុះឈ្មោះចូលរៀនបានបង្កើនឡើងដោយមានចំនួយលើសពី20ម៉ឺននាក់
ដើម្បីបង្កើនខណៈប្រកួតប្រជែងទៅលើសហពន្ធ័ជនបរទេស រដ្ឋាភិបាលបានអនុវត្តនូវវិធីគ្រប់យ៉ាង
ដើម្បីជួយពួកគេរៀនសូត្រនូវភាសារចិនកុកងឺភាសារចិនតៃវ៉ាន់និងអាចស្គាល់វប្បធម៌គ្រប់យ៉ាងក្នុងស្ថានភាពរស់នៅ
បង្កើននូវសមត្ថភាពក្នុងជីវភាពរស់នៅ។ក្រៅពីនេះនៅមានអនុវត្តទៅលើការអប់រំផាសារដើម
ដើម្បីឱ្យកូនចៅសហពន្ធ័ជនបរទេសជំនាន់ក្រោយកុំបំផ្លេចនូវភាសារដើមរបស់ខ្លួន
ហើយនឹងអាចនាំមកនូវទេភកោសល្យភាសារចម្រុះនឹងពង្រីកពាណិជ្ជកម្មរឺទំនាក់ទំនងការទូតក្រៅទៅអនាគតក្រោយនៅតៃវ៉ា
ន់៕

នំសំពះលោកខែមានជាតិផ្អែម នាំមកសំណាងល្អនូវការស្វែងរកការងារ

កម្មវិធីលើកនេះក្រៅពីបង្ហាញនូវគំរោងការណ៍ផ្នែកកិច្ចការជនបរទេស
នៅមានពួកពាណិជ្ជកម្មផ្សេងៗរៀបកន្លែងលក់វត្ថុ។ក្រុមហ៊ុនផលិតនំ
「អ៊ីមេ」បានផ្តល់ជូននំសំពះលោកខែប្រមាណ600នំ
សម្រាប់ជូនដល់សហពន្ធ័ជនបរទេសដែលចូលរួមក្នុងកម្មវិធីឱ្យពួកគេទទួលបាននូវក្តីរីករាយក្នុងបុណ្យាំំសំពះលោកខែនេះ។ឯ
ធនាគារកម្លាំងមនុស្ស1111ក៍បានរៀបចំកន្លែងសម្រាប់ផ្តល់ជូនជនបរទេសអំពីការស៊ើបសួរនឹងស្វែងរកការងារ
អាចឱ្យពួកគេយល់ដឹងអំពីស្វែងរកការងារតាមស្ថានភាពនឹងតំបន់រស់នៅរបស់ខ្លួន៕

កាតផ្សព្វផ្សាយពត័មានរបស់ផ្នែកកិច្ចការជនបរទេសក៍បានបង្ហាញនៅក្នុងកម្មវិធីនោះដែរ
ហើយក្រៅពីបង្ហាញនូវលទ្ធផលការរៀនកុំព្យូទរ័ផ្ទឹមនិងនោះដែរក៍អាចចុះឈ្មោះចូលរៀនក្នុងមេរៀនកុំព្យូទរ័បានដែរ។ឯក្រុមស
ហគមន៍អប់រំនៅក្រុងតៃប៉ិៈថ្មីក៍បានបង្ហាញនូវវត្ថុសិល្បៈដែលសហពន្ធ័ជនបរទេសច្នៃប្រឌិត
ក្រុមសហគមន៍បានមានប្រសាសន៍ថាៈ ជនបរទេសរៀបការមកតៃវ៉ាន់
ពីព្រោះមានភាសារនឹងវប្បធម៌ខុសគ្នានេះជាបញ្ហាដ៍ធំមួយក្នុងជីវភាពរស់នៅរបស់ពួកគេ
ថែមទាំងប៉ះពាល់ទៅដល់ការអប់រំកូន ដូច្នេះសង្ឃឹមថាពួកគេអាចយោងតាមការហាត់រៀនបច្ចេកទេសដូចជាសិល្បៈ
ត្បាញជាដើម ដើម្បីឱ្យពួកគេកាន់តែមានភាពជឿជាក់ទៅលើខ្លួន ថែមទាំងអាចផ្តល់ឱ្យកូននូវកម្លាំងវិជ្ជមានទៀតផង៕

ផ្នែកកិច្ចការជនបរទេសបានមានប្រសាសន៍ថាៈ「គោរពវប្បធម៌ខុសគ្នា」នឹង「ទទួកយកពលករស្របច្បាប់」
គឺជាការងារមួយដែលមានសារៈសំខាន់ចំពោះផ្នែកកិច្ចការជនបរទេសដែលត្រូវជម្រុញជាបន្តទៅមុខទៀត
សង្ឃឹមថានៅក្នុងបរិយាកាសបុណ្យសំពះលោកខែដ៍ខ្លឹមនេះ
ក្រៅពីក្តីរីករាយនិងអាចប្តូរមកនូវគំនិតស្មារតីដែលនិយាយពី「ការអនុលោមតាមច្បាប់」នឹង「ការគោរពអត់អោន」
ឱ្យតៃវ៉ាន់ក្លាយជាប្រទេសមួយដែលអាចរួមរស់ដោយវប្បធម៌ចម្រុះគ្នា៕